ខ្មែរប៉ុស្ដិ៍ Close

ប្រមុខដឹកនាំកម្ពុជា លើកឡើងថា បើយើងមិនអាចព្យាករណ៍ស្ថានភាពវិវត្តន៍ទៅជាយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 68
ប្រមុខដឹកនាំកម្ពុជា លើកឡើងថា បើយើងមិនអាចព្យាករណ៍ស្ថានភាពវិវត្តន៍ទៅជាយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍ប្រមុខដឹកនាំកម្ពុជា លើកឡើងថា បើយើងមិនអាចព្យាករណ៍ស្ថានភាពវិវត្តន៍ទៅជាយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទិន្នន័យល្អគឺមានផលប្រយោជន៍ដូចជា៖
ទី១- អាចជួយអោយយើងសម្រេចចិត្តបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ មិនសម្រេចចិត្តទាំងប្រថុយប្រថាន។
ទី២- ការព្យាករណ៍នូវសេណារីយ៉ូ និងព្យាករណ៍ទៅអនាគត តើវាប្រែប្រួលកម្រិតណា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២២» នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កិច្ចការងារនេះគឺសំខាន់ណាស់ដើម្បីកំណត់ទិសដៅផែនការសកម្មភាព កំណត់ទិសដៅគោលនយោបាយ ដូច្នេះបើយើងមិនអាចព្យាករណ៍បានថាតើស្ថានភាពនឹងវិវត្តន៍ទៅយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍ យើងមិនអាចបុរេសកម្មបានទេ យើងនឹងត្រូវប្រតិកម្ម។

ទន្ទឹមគ្នានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការព្យាករណ៍នៅក្នុងសេដ្ឋកិច្ចរបស់យើង ឧទាហរណ៍ដូចជាកូវីដ-១៩ ឬមួយក៏ឆ្នាំ ២០២៤ នេះតើវិស័យអ្វីដែលត្រូវងើបឡើង ហើយវិស័យអ្វីដែលយើងត្រូវទាញសក្តានុពល ហើយដាក់ទិសដៅណាដើម្បីចាប់វិស័យនោះអោយជាប់គឺផ្អែកទៅលើទិន្នន័យ៕

អត្ថបទទាក់ទង