ខ្មែរប៉ុស្ដិ៍ Close

ពុទ្ធបរិស័ទអបអរសាទរ និងគាំទ្រការរៀបចំរចនាសម្ពន្ធវត្តពោធិលង្កា ខេត្តសៀមរាប ឡើងវិញ

ដោយ៖សុវណ្ណ បុត្រា | ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 200
ពុទ្ធបរិស័ទអបអរសាទរ និងគាំទ្រការរៀបចំរចនាសម្ពន្ធវត្តពោធិលង្កា ខេត្តសៀមរាប ឡើងវិញ ពុទ្ធបរិស័ទអបអរសាទរ និងគាំទ្រការរៀបចំរចនាសម្ពន្ធវត្តពោធិលង្កា ខេត្តសៀមរាប ឡើងវិញ

កន្លងមក មន្ត្រីសង្ឃសាលាគណខេត្ត សាលាអនុគណក្រុង សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្ត សៀមរាប បានប្រកាសរំសាយតាមសេចក្តីសម្រេចរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ចប់តួនាទីព្រះចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង វិន័យធរវត្តពោធិលង្កា ព្រមទាំងរំសាយ ការ គង់នៅ ស្នាក់នៅរបស់ព្រះសង្ឃ តាជី យាយជី និងសិស្សនិស្សិត ក្មេងវត្តទាំងអស់ ដោយរៀបចំឱ្យគង់នៅ តាមបណ្តាវត្តមួយចំនួនក្នុងក្រុង ដោយរង់ចាំសេចក្តីសម្រេចជាថ្មី ពីគណៈសង្ឃនាយក។ មូលហេតុនៃសេចក្តីសម្រេចនេះ ដោយសារការបែកបាក់បែងចែកចេញជាបួនក្រុម នៅក្នុងវត្តតែមួយ។ ទាំងបួនក្រុមនេះ មានវិវាទអធិករណ៍ជាមួយគ្នាយ៉ាងធ្ងន់ធ្ងរ ដោយពុំអាចផ្សះផ្សារបាន ហើយក្រុមទាំងនេះមានបញ្ហាពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌ ដូចជាការប្រើប្រាស់និងជួញដូរគ្រឿងញៀន ប្រព្រឹត្តអបាយមុខ ស្រី ស្រា ល្បែង អនាធិបតេយ្យហួសនឹងថ្លែង។ ទាំងនេះគឺជាមូលហេតុដើមចម ដែលនាំឱ្យគណៈសង្ឃធ្វើការរំសាយ។

លើសពីនេះទៅទៀត ការរំសាយរចនាសម្ព័ន្ធគ្រប់គ្រងវត្ត និងភិក្ខុ សាមណេរ ទាំងអស់នៅក្នុងវត្ត ព្រោះដោយសារតែការប្រកាន់បក្សពួកក្នុងក្រុមនីមួយៗ បានធ្វើឱ្យក្នុងវត្តមានភាពរញ៉េរញ៉ែមិនអាចសម្រប សម្រួលបាន ហើយពុទ្ធបរិស័ទអស់ជំនឿក្នុងការធ្វើបុណ្យទាន និងអស់សទ្ធាក្នុងការចូលមកកាន់វត្តដើម្បី ធ្វើការគោរពបូជា។

ដូច្នេះហើយ ទើបត្រូវតែនិមន្តចេញទាំងអស់ ដើម្បីរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងវត្ត បន្ទាប់មកនឹង និមន្តព្រះសង្ឃឱ្យត្រលប់មកគង់និងបន្តការសិក្សារៀនសូត្រនៅវត្តនេះឡើងវិញ។

នាពេលបច្ចុប្បន្ននេះការរៀបចំរចនាសម្ព័ន្ធវត្តត្រូវបានធ្វើឡើងវិញហើយ ការណ៍នេះបានធ្វើឱ្យពុទ្ធ បរិស័ទអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ដែលពួកគាត់ទន្ទឹងរង់ចាំចំណាត់ការនេះ យ៉ាងអន្ទះសារ អស់ពេលជាង១០ឆ្នាំមកហើយ។

អត្ថបទទាក់ទង