ខ្មែរប៉ុស្ដិ៍ Close

ការ​បាត់បង់ ចំណង់​ផ្លូវភេទ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ស្នេហា 110
ការ​បាត់បង់ ចំណង់​ផ្លូវភេទ ការ​បាត់បង់ ចំណង់​ផ្លូវភេទ

ការថយចុះចំណង់ផ្លូវភេទ សំដៅទៅលើ ការថយចុះចំពោះចំណង់ ឬការចាប់អារម្មណ៍ ទៅលើសកម្មភាពផ្លូវភេទ។ ការថយចុះចំណង់ផ្លូវភេទ អាចបណ្តាលមកពីកត្តារាងកាយ ឬចិត្តសាស្ត្រ។ វាត្រូវបានផ្សារភ្ជាប់ជាមួយនឹង ការថយចុះកម្រិតនៃ អ័រម៉ូនតេស្តូស្តេរ៉ូន។ វាក៏អាចត្រូវបានបង្កឡើងដោយ បញ្ហាចិត្តសាស្ត្រ ដូចជា ការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត ជំងឺផ្លូវកាយ ដូចជា ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ថ្នាំមួយចំនួន រួមមានថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាចំពោះចំណងស្នេហា។

*ធ្វើម៉េច ទើបបញ្ហាផ្លូវភេទរបស់បុរស ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ?

ដើម្បីធ្វើរោគវិនិច្ឆ័យ ចំពោះបញ្ហាសុខភាពផ្លូវភេទបុរស គ្រូពេទ្យនឹងចាប់ផ្តើម ជាមួយនឹងប្រវត្តិនៃរោគសញ្ញា និងការពិនិត្យរាងកាយ។ គ្រូពេទ្យអាចសុំតេស្តដទៃទៀត ដើម្បីមើលពីបញ្ហានានា ដែលអាចជម្រុញឱ្យមាន បញ្ហាផ្លូវភេទនេះ។ គ្រូពេទ្យ អាចសុំឱ្យអ្នក ទៅជួយអ្នកឯកទេសដទៃ ដូចជា គ្រូពេទ្យឯកទេសជំងឺតម្រងនោម អ្នកព្យាបាលបញ្ហាផ្លូវភេទ និងអ្នកផ្តល់ប្រឹក្សាដទៃទៀត៕