ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកដ្ឋានគយ សម្រេចអនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 37
អគ្គនាយកដ្ឋានគយ សម្រេចអនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ អគ្គនាយកដ្ឋានគយ សម្រេចអនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ បានសម្រេចអនុញ្ញាតឱ្យនាំចូលសាច់កកមកពីប្រទេសឥណ្ឌាឡើងវិញ ដោយសារតែស្ថានភាពធូរស្រាលនៅប្រទេសនេះ ក៏ដូចជាលទ្ធផលធ្វើតេស្តអវិជ្ជមានលើសាច់កកដែលនាំចូលមកជាបន្តបន្ទាប់កាលពីពេលកន្លងទៅ។

ទន្ទឹមនេះ អគ្គនាយកដ្ឋានក៏បានដាក់ជំនួសវិញនូវវិធានការបណ្ដោះអាសន្នដូចខាងក្រោម៖

  1. តម្រូវឱ្យមានវិញ្ញាបនបត្រ ឬ លិខិតបញ្ជាក់បន្ថែមចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ លើសាច់បង្កក
  2. នៅពេលទំនិញមកដល់ តម្រូវឱ្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមុននឹងអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ

សូមអាននូវសេចក្ដីសម្រេចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទាំងស្រុង ដូចខាងក្រោម៖

អត្ថបទទាក់ទង