ខ្មែរប៉ុស្ដិ៍ Close

គម្រោងជួសជុលកំណាត់ផ្លូវលេខ៥ពីមុខ រោងចក្រSKDដល់មុខយឿត្រីនឹងចប់រួចរាល់នៅចុងខែនេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 40
គម្រោងជួសជុលកំណាត់ផ្លូវលេខ៥ពីមុខ រោងចក្រSKDដល់មុខយឿត្រីនឹងចប់រួចរាល់នៅចុងខែនេះ គម្រោងជួសជុលកំណាត់ផ្លូវលេខ៥ពីមុខ រោងចក្រSKDដល់មុខយឿត្រីនឹងចប់រួចរាល់នៅចុងខែនេះ

ភ្នំពេញ៖ គម្រោងជួសជុលកំណាត់ផ្លូវលេខ៥ពីមុខ រោងចក្រSKDដល់មុខយឿត្រីនឹងចប់រួចរាល់ ដែលធ្វើឱ្យ ផ្លូវនេះកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងមិនប្រឈមគ្រោះថ្នាក់ណាមួយកើតឡើង។

រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា គម្រោង ជួសជុល កំណាត់ ផ្លូវជាតិ លេខ ៥ ដែល រង ការខូចខាត ដោយ ទឹកជំនន់ ទឹកភ្លៀង កន្លងមកនេះ រដ្ឋបាល រាជធានី ភ្នំពេញ បានធ្វើ ការជួសជុល ឡើងវិញជាមួយនឹង ការពង្រីក ទទឹងផ្លូវ ជាតិ នេះ ផងដែរ ដែល គិត មកដល់ពេលនេះ ឈានដល់ ការងារ អ៊ុត កៅស៊ូ ហើយ ក្រោយពី បានធ្វើ គ្រឹះ និង ជួសជុលសំបុកមាន់ រួចរាល់ ហើយ ការងារ នេះ គ្រោង នឹង បញ្ចប់ ១០០ភាគរយនៅ ថ្ងៃទី ២៥ មីនា ខាងមុខនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការ ដឹកនាំ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើទោះបីស្ថិតក្នុងដំណាក់កាលការ រីក រាលដាល ជម្ងឺ កូ វីដ -១៩ ក្នុង ព្រឹត្តិ ការណ៍ សហគមន៍ ២០ កុម្ភៈ ក្តី តែ រដ្ឋបាលរាជធានី ភ្នំពេញដៃម្ខាងនៅតែធ្វើការ អភិវឌ្ឍ ហើយដៃម្ខាងទៀត ប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ ក្នុងការទប់ស្កាត់ ការរីករាល ដាល នៃ ជំងឺ កូ វីដ -១៩ ។

ជាក់ស្តែងសម្រាប់ពេលនេះស្របពេលដែលរាជធានី ភ្នំពេញ កំពុងប្រឈម និង ការរីករាលដាលជំងឺកូវីដ -១៩ តែ ក្រុមការងារ នៅតែធ្វើការជួស ជុល និង ការពង្រីកទទឹងផ្លូវជាតិលេខ ៥ ដែល ទទួលរងការខូចខាត ដោយ ជំនន់ ទឹកភ្លៀង កន្លងមក ដោយចាប់ផ្តើម ពី រោងចក្រ SKD ដល់ មុខយឿត្រី គីឡូម៉ែត្រ លេខ ៧ ។

ចំពោះ ការងារ ដែល ត្រូវអនុវត្ត នោះ រួមមាន ក្រុមការងារ ជួសជុល គ្រឹះ នឹង អ៊ុត កៅស៊ូ កម្រាស់ ៥ សង់ទីម៉ែត្រ ប្រវែង ២៧៦៥ ម៉ែត្រទទឹង ចន្លោះ ពី១០ ម៉ែត្រ ទៅ១៣ ម៉ែត្រ។ ការងារពង្រីក ចិញ្ជើម ២ ម៉ែត្រ កន្លះ សងខាង និង អ៊ុត កៅស៊ូ កម្រាស់ ៩ សង់ទីម៉ែត្រ ប្រវែង ១០៨៥ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ដោយចាប់ផ្ដើម អ៊ុត កាលពី ថ្ងៃទី ១០ មីនា ហើយ គ្រោង បញ្ចប់ នៅ ថ្ងៃទី ២៥មីនា ខាងមុខនេះ ។

មន្ត្រី សាលាខណ្ឌឫស្សីកែវឱ្យដឹងថា ទីតាំង ដែល កំពុង ជួសជុល នេះ តែង ទទួលរង ការដក់ ទឹកភ្លៀង ជាប្រចាំ ទើប កាលពីពេល ថ្មីៗ នេះ អាជ្ញាធរ ខណ្ឌ បាន បើក មុខទឹក មួយកន្លែង ដើម្បីនាំ ទឹកភ្លៀងដែលដក់លើផ្លូវនេះហូរទៅទន្លេ តាមប្រពន្ធ័លូមុខកាត់ ១ ម៉ែត្រ កន្លះ ប្រវែង ២៥០ ម៉ែត្រ ។ ក្នុងនាម ប្រជា ពលរដ្ឋក្នុងខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ដល់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែននិង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានធ្វើការជួសជុល កែលម្អ ផ្លូវកំណាត់ផ្លូវជាតិដែលរងខូចខាត ដោយ ជំនន់ ទឹកភ្លៀង នាពេលកន្លងមក ដើម្បី ឲ្យប្រជាពលរដ្ឋ មាន ភាពងាយស្រួលក្នុងការធ្វើដំណើរ ។ ចំពោះការងារ ជួសជុលកែលម្អនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តធ្វើនៅគ្រប់ទីតាំង ឬ ផ្លូវ ដែលមាន ការខូចខាត ក្រោយជំនន់ ទឹកភ្លៀង ដែលរដ្ឋបាល រាជធានីភ្នំពេញ គ្រោងនឹងធ្វើ ការជួសជុល កែលម្អ សរុប ២៩ ខ្សែ ក្នុង ភូមិសាស្ត្រ រាជធានីភ្នំពេញ ៕

អត្ថបទទាក់ទង