ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការពារជាតិកម្ពុជា និងស្ថានទូតចិន រៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលមិត្តភាព

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 22
ក្រសួងការពារជាតិកម្ពុជា និងស្ថានទូតចិន រៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលមិត្តភាព ក្រសួងការពារជាតិកម្ពុជា និងស្ថានទូតចិន រៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលមិត្តភាព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងការពារជាតិកម្ពុជា និងស្ថានទូតចិន ប្រចាំកម្ពុជា បានរៀបចំប្រកួតវាយកូនហ្គោលមិត្តភាព នៅទីលានវាយកូនហ្គោលហ្គាលឌិន ស៊ីធី រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ប្រកួនកូនហ្គោលមិត្តភាពនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ភាគីចិនតំណាងដោយលោកឯកអគ្គរដ្ឋទូត វ៉ាង វិនធាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់កីឡាករកម្ពុជា និងចិនយ៉ាងច្រើនផងដែរ។

ការប្រកួតវាយកូនហ្គោលនេះធ្វើឡើងរយៈពេល១ថ្ងៃពេញ ដោយមានកីឡាករកម្ពុជាចំនួន៥០រូប និងកីឡាករចិន ចំនួន៤០រូប ដើម្បីប្រកួតប្រជែងដណ្តើមជយលាភី ដោយមានបែងចែកជាក្រុមតូចៗក្នុងមួយក្រុមមានចំនួន៣រូប ជាដើម៕

អត្ថបទទាក់ទង