ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-វៀតណាម​ បើកកិច្ចប្រជុំស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងកិច្ចប្រជុំស្ដីពីការបង្កើតភូមិ ឃុំ/សង្កាត់ ស នៅតាមព្រំដែន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 25
កម្ពុជា-វៀតណាម​ បើកកិច្ចប្រជុំស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងកិច្ចប្រជុំស្ដីពីការបង្កើតភូមិ ឃុំ/សង្កាត់ ស នៅតាមព្រំដែន កម្ពុជា-វៀតណាម​ បើកកិច្ចប្រជុំស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងកិច្ចប្រជុំស្ដីពីការបង្កើតភូមិ ឃុំ/សង្កាត់ ស នៅតាមព្រំដែន

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងលោកអភិបាលខេត្ត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី”យុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនតាមបណ្ដោយព្រំដែន និងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការបង្កើតភូមិ ឃុំ/សង្កាត់ ស នៅតាមព្រំដែន (កម្ពុជា-វៀតណាម)“ នៅសាលប្រជុំវរៈសេនាតូចនគរបាលព្រំដែនគោក៦១១ (ព្រំដែនខាងជើង) ។

កិច្ចប្រជុំនេះ​​ដែរមានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រីស្នងការរង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលស្រុកជាប់ព្រំដែនខាងជើងរួមមាន លោកអភិបាលស្វាយទាប លោកអភិបាលរងស្រុករំដួល លោកអភិបាលរងស្រុករមាសហែក លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកមេបញ្ជាការវរសេនាតូចការពារព្រំដែន៦១១ ។

ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកលេខាធិការដ្ឋាន លោកមេបញ្ជាការរងវរសេនាតូចការពារព្រំដែន៦១១ លោក លោកស្រីមេភូមិ មេឃុំ ចៅសង្កាត់ជាប់ព្រំដែន លោកនាយប៉ុស្ដិ៍នគរបាលជាប់ព្រំដែន លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនទ្វេរភាគី លោកនាយផ្នែកវរៈសេនាតូចការពារព្រំដែន៦១១ លោកមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកស្វាយទាប ស្រុករំដួល ស្រុករមាសហែក មន្រ្តីរាជការសាលាខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត លោក លោកស្រីមន្ត្រីសាខាគយ លោក លោកស្រីមន្ត្រីនៃមន្ទីរសុខាភិបាល៕

អត្ថបទទាក់ទង