ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាកាត់ក្រីមែកឈើ និងកាប់ដើមឈើមានហានិភ័យក្នុងបរិវេណវត្តព្រះឥន្ទកោសីយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 31

តាមរយៈការស្នើសុំរបស់សាលាសង្កាត់ស្លរក្រាម រួមទាំងព្រះចៅអធិការវត្តព្រះឥន្ទកោសីយ៍ នៅពីថ្ងៃទី០១ ខែកញ្ញា ឆ្នំា២០១៩ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានអនុវត្តការងារកាត់ក្រៃមែកឈើ និងកាប់ដើមឈើដែលមានហានិភ័យខ្ពស់នៅជុំវិញបរិវេណវត្តព្រះឥន្ទកោសីយ៍។

ការកាត់ក្រី និងកាប់ដើមដែលងាប់នេះ ក្នុងគោលបំណងដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ ជួយសម្រាលដើម ជៀសវាងបាក់ធ្លាក់ឬដួលរលំជាយថាហេតុផ្សេងៗ បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតសិក្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ពន្ធ សាលារៀន និងកុដិជាដើម និងដើម្បីរក្សាសោភណ្ឌភាពស្រស់ស្អាត។

សូមបញ្ចាក់ដែរថា ដើមដែលមានហានិភ័យខ្ពស់ដែលត្រូវបានកាត់ក្រីនៅក្នុងបរិវេណវត្តព្រះឥន្ទកោសីយ៍មានចំនួន២៥ ដើម៕

អត្ថបទ៖ ទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា

អត្ថបទទាក់ទង