ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ បម្រើប្រជាជន គឺជាទិសដៅសំខាន់បំផុតរបស់គណបក្សប្រជាជនកម្ពុជា
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រយៈពេលកន្លងមក និងទៅអនាគត ទិសដៅសំខាន់បំផុតរបស់គណបក្សប្រជាជនកម្ពុជា គឺយកប្រជាជនជាធំ ដែលត្រូវបម្រើ។
ឯកឧត្តមបណ្ឌិត បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាលប្រមាណជិត២ម៉ឺននាក់ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងតែនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជនជានិច្ច៕