ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ នៅប្រទេសវៀតណាម

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 1633

    នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ លោក ឡេ ឌឹកអាញ់ ដែលជាអតីតប្រធានាធិបតីនៃប្រទេសវៀតណាម ។

    លោក ឡេ ឌឹកអាញ់ បានទទួល​មរណភាព​ នៅ​ថ្ងៃ​ច័ន្ទ ទី​២២ ខែមេសា ឆ្នាំ២០១៩កន្លងទៅ ក្នុង​វ័យ​៩៩ឆ្នាំ ដោយសារតែ​​ជំងឺ​ប្រចាំកាយ​ជា​យូរ​ឆ្នាំមកហើយ។

    លោក ឡេ ឌឹកអាញ់ ជារដ្ឋបុរសវៀតណាមមួយ​រូប និង​ជាតួអង្គ​នយោបាយដ៏​សំខាន់នៅក្នុង​ប្រវត្តិសាស្ត្រនៃប្រទេសរវៀតណាម និងប្រទេស​កម្ពុជា ពីព្រោះលោក​បាន​ចូលរួមយ៉ាង​​សកម្ម​ ក្នុងការ​វាយ​រំលំ​របបប្រល័យពូជសាសន៍ ប៉ុល ពត៕

    អត្ថបទទាក់ទង