ខ្មែរប៉ុស្ដិ៍ Close

    លោក សុខ សុគន្ធ៖ សារនយោបាយកៀរគរមនុស្សទម្លាក់សម្តេចតេជោពីអំណាច របស់ទណ្ឌិត សម រង្ស៉ី គឺគ្រាន់តែដើម្បីប្រមូលលុយ ៣០ម៉ឺនដុល្លារប៉ុណ្ណោះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1455
    លោក សុខ សុគន្ធ៖ សារនយោបាយកៀរគរមនុស្សទម្លាក់សម្តេចតេជោពីអំណាច របស់ទណ្ឌិត សម រង្ស៉ី គឺគ្រាន់តែដើម្បីប្រមូលលុយ ៣០ម៉ឺនដុល្លារប៉ុណ្ណោះលោក សុខ សុគន្ធ៖ សារនយោបាយកៀរគរមនុស្សទម្លាក់សម្តេចតេជោពីអំណាច របស់ទណ្ឌិត សម រង្ស៉ី គឺគ្រាន់តែដើម្បីប្រមូលលុយ ៣០ម៉ឺនដុល្លារប៉ុណ្ណោះ

    អ្នកអត្ថាធិប្បាយពីបញ្ហាសង្គម និងនយោបាយនៅឯនាយសមុទ្រដ៏មានប្រជាប្រិយភាពមួយរូបលើបណ្តាញសង្គមនាពេលបច្ចុប្បន្ន លោក សុខ សុគន្ធ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញមកធ្វើនូវបទអត្ថាធិប្បាយនិយាយពីបញ្ហាអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបង្ហាញនូវដំណោះស្រាយមួយចំនួនចំពោះបញ្ហាអយុត្តិធម៌ទាំងនេះ។

    លោក សុខ សុគន្ធ បានអះអាងថា បញ្ហាអយុត្តិធម៌កើតមាននៅកម្ពុជា គឺអាចដោះស្រាយឲ្យរាជរដ្ឋាភិបាលមានឆន្ទៈក្នុងការដោះស្រាយបញ្ហា។

    ក្នុងបទអត្ថាធិប្បាយនេះ លោក សុខ សុគន្ធ ហៅ ជេម សុខ ក៏បានឆ្លៀតនិយាយពីបញ្ហានយោបាយពិសពុលមួយចំនួនរបស់ទណ្ឌិត សម រង្ស៉ី ដែលប៉ុនប៉ងបង្កវិនាសកម្មនៅកម្ពុជា តាមរយៈការកៀរគរមនុស្ស ដើម្បីទម្លាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញពីអំណាចផងដែរ។

    លោក សុខ សុគន្ធ បានចាត់ទុកសារនយោបាយរបស់ទណ្ឌិត សម រង្ស៉ី បង្ហាញការប្តេជ្ញាកៀរគរមនុស្ស ដើម្បីទម្លាក់សម្តេចតេជោ ហ៊ុន សែន ចេញពីអំណាចនេះគ្រាន់តែជាការនិយាយ ដើម្បីប្រមូលលុយប្រមាណ ៣០ម៉ឺនដុល្លារដាក់ហោប៉ៅរបស់ខ្លួនតែប៉ុណ្ណោះ។

    លោក សុខ សុគន្ធ បានអះអាងថា អ្វីដែលទណ្ឌិត សម រង្ស៉ី និយាយជារឿងមិនអាចទៅរួច ហើយអាមេរិក និងអឺរ៉ុប នឹងមិនជឿតាមការអូសទាញរបស់ទណ្ឌិត សម រង្ស៉ី ក្នុងការបញ្ជូនទ័ពមកកម្ពុជា ដូចដែលពួកគេធ្វើនៅវេណេស៊ុយអេឡានោះឡើយ។ អ្នកអត្ថាធិប្បាយលើបញ្ហាសង្គម និងនយោបាយរូបនេះ បានអះអាងទៀតថា អាមេរិក និងអឺរ៉ុប បានស្គាល់យ៉ាងច្បាស់ពីបញ្ហារបស់កម្ពុជា។

    លោក សុខ សុគន្ធ បានហៅគំនិតទណ្ឌិត សម រង្ស៉ី ចងអូសទាញបរទេសមកបង្កវិនាសកម្មនៅកម្ពុជា ជាគំនិតមួយដ៏ខ្មៅងងឹត។ ដើម្បីបានជ្រាបច្បាស់លើបញ្ហាទាំងអស់នេះ សូមទស្សនានូវការអត្ថាធិប្បាយលើកហេតុ និងផលមកបញ្ជាក់ដូចតទៅ៖

    ប្រភព៖ Fresh News